ព្រះត្រៃបិដក ភាគ ៤១

​របស់​កស្ស​ក​គហបតី​នោះ​ ​ផ្លាស់​រដូវ​ហើយ​ ​ក៏​លូតលាស់​មាន​បង្ហើម​ទុំ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ករណីយកិច្ច​ ​ប្រព្រឹត្តទៅ​ ​យ៉ាង​រួសរាន់​ ​របស់​ភិក្ខុ​នេះ​ ​ក៏​មាន​ ​៣​ ​យ៉ាង​ ​យ៉ាងនោះ​ដែរ​។​ ​ករណីយកិច្ច​ ​៣​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​សមាទាន​ ​នូវ​អធិសីល​សិក្ខា​ ​១​ ​សមាទាន​ ​នូវ​អធិចិត្ត​សិក្ខា១​ ​សមាទាន​ ​នូវ​អធិប្បញ្ញា​សិក្ខា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ករណីយកិច្ច​ ​ប្រព្រឹត្តទៅ​យ៉ាង​រួសរាន់​ ​របស់​ភិក្ខុ​ ​មាន៣យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​មិន​មាន​ឫទ្ធិ​ ​មិន​មាន​អានុភាព​ ​(​បង្គាប់បញ្ជា​)​ ​ចិត្ត​នោះ​ថា​ ​សូមឲ្យ​ចិត្ត​របស់​អាត្មាអញ​ ​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​ ​ក្នុងថ្ងៃនេះ​ ​ឬ​ថ្ងៃស្អែក​ ​ឬក៏​ថ្ងៃខានស្អែក​ ​ដូច្នេះ​បាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ដល់​វេលា​ហើយ​ ​ទើប​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ដែល​សិក្សា​ ​នូវ​អធិសីល​ផង​ ​សិក្សា​នូវ​អធិចិត្ត​ផង​ ​សិក្សា​នូវ​អធិប្បញ្ញា​ផង​ ​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​ពួក​យើង​នឹងជា​បុគ្គល​មាន​ឆន្ទៈ​ ​យ៉ាង​ក្លៀវក្លា​ ​ក្នុង​ការ​សមាទាន​ ​នូវ​អធិសីល​សិក្ខា​ ​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636853218086510034
ទៅកាន់ទំព័រ៖