ព្រះត្រៃបិដក ភាគ ៤១

​ពួក​យើង​នឹងជា​បុគ្គល​មាន​ឆន្ទៈ​ ​យ៉ាង​ក្លៀវក្លា​ ​ក្នុង​ការ​សមាទាន​ ​នូវ​អធិចិត្ត​សិក្ខា​ ​ពួក​យើង​នឹងជា​បុគ្គល​មាន​ឆន្ទៈ​ ​យ៉ាង​ក្លៀវក្លា​ ​ក្នុង​ការ​សមាទាន​ ​នូវ​អធិប្បញ្ញា​សិក្ខា​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​
 [​៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​រមែង​បញ្ញា​ត្ត​នូវ​សេចក្ដី​ស្ងប់ស្ងាត់​ ​៣យ៉ាងនេះ​។​ ​សេចក្ដី​ស្ងប់ស្ងាត់​ ​៣​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ ​សេចក្ដី​ស្ងប់ស្ងាត់​ ​ចាក​កិលេស​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចីវរ​ ​១​ ​សេចក្ដី​ស្ងប់ស្ងាត់​ចាក​កិលេស​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​បិណ្ឌបាត​ ​១​ ​សេចក្ដី​ស្ងប់ស្ងាត់​ ​ចាក​កិលេស​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​សេនាសនៈ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​តែង​បញ្ញត្ត​នូវ​ហេតុនេះ​ ​ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ ​ចាក​កិលេស​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចីវរ​នោះ​ ​គឺ​ ​ទ្រទ្រង់​សំពត់​សម្បក​ធ្មៃ​ខ្លះ​ ​ទ្រទ្រង់​សំពត់​ ​ដែល​ត្បាញ​លាយ​គ្នា​ខ្លះ​ ​ទ្រទ្រង់​សំពត់​ ​ដែល​បក​ចេញ​អំពី​សាកសព​ខ្លះ​ ​ទ្រទ្រង់​សំពត់​បំសុកូល​ខ្លះ​ ​ទ្រទ្រង់​សំពត់​ ​ដែល​ធ្វើ​ដោយ​សម្បកឈើ​ខ្លះ​ ​ទ្រទ្រង់​ស្បែក​ខ្លាឃ្មុំ​ខ្លះ​ ​ទ្រទ្រង់​ស្បែក​ខ្លា​ទាំង​ក្រចក​ខ្លះ​ ​ទ្រទ្រង់​សំពត់​ ​ដែល​ក្រង​ដោយ​ស្បូវ​ខ្លះ​ ​ទ្រទ្រង់​សំពត់​ ​ដែល​ក្រង​ដោយ​សម្បក​ក្រចៅ​ខ្លះ​ ​ទ្រទ្រង់​សំពត់​ដែល​ក្រង​ដោយ​ចំរៀក​ក្ដារ​ខ្លះ​ ​ទ្រទ្រង់​សំពត់​កម្ពល​ ​ដែល​ត្បាញ​ដោយ​សក់​មនុស្ស​ខ្លះ​ ​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636853218365195974
ទៅកាន់ទំព័រ៖