ព្រះត្រៃបិដក ភាគ ៤១

​ទ្រទ្រង់​សំពត់​កម្ពល​ ​ដែល​ត្បាញ​ដោយ​រោម​កន្ទុយ​សេះ​ខ្លះ​ ​ទ្រទ្រង់​សំពត់​ ​ដែល​ក្រង​ដោយ​ស្លាប​មៀម​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​តែង​បញ្ញា​ត្ត​នូវ​ហេតុនេះ​ឯង​ ​ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ ​ចាក​កិលេស​ ​ដែល​កើតឡើង​ព្រោះ​អាស្រ័យ​ចីវរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​តែង​បញ្ញត្ត​នូវ​ហេតុនេះ​ឯង​ ​ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ ​ចាក​កិលេស​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​បិណ្ឌបាត​នោះ​ ​គឺជា​អ្នកមាន​បន្លែស្រស់​ ​ជា​អាហារ​ខ្លះ​ ​មាន​អង្ករ​ស្រងែ​ជា​អាហារ​ខ្លះ​ ​មាន​ស្កួយ​ជា​អាហារ​ខ្លះ​ ​មាន​កំទេច​ ​(​ចម្នៀរ​)​ ​ស្បែក​ ​ជា​អាហារ​ខ្លះ​ ​មាន​ស្លែ​ ​ឬ​សារាយ​ជា​អាហារ​ខ្លះ​ ​មាន​កន្ទក់​ ​ជា​អាហារ​ខ្លះ​ ​មាន​បាយក្ដាំង​ ​ជា​អាហារ​ខ្លះ​ ​មាន​ម្សៅ​ជា​អាហារ​ខ្លះ​ ​មាន​ស្មៅ​ ​ជា​អាហារ​ខ្លះ​ ​មាន​អាចម៍គោ​ ​ជា​អាហារ​ខ្លះ​ ​មាន​មើម​ឈើ​ ​និង​ផ្លែឈើ​ព្រៃ​ ​ជា​អាហារ​ខ្លះ​ ​បរិភោគ​តែ​ផ្លែឈើ​ ​ដែល​ជ្រុះ​ស្រាប់​ចំអែត​អាត្មា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិ​ព្វា​ជ​ក​ ​ជា​អន្យ​តិរិ្ថយ​ ​តែង​បញ្ញា​ត្ត​នូវ​ហេតុនេះ​ឯង​ ​ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ ​ចាក​កិលេស​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​បិណ្ឌបាត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យ​តិរិ្ថយ​ ​តែង​បញ្ញត្ត​នូវ​ហេតុនេះ​ ​ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ ​ចាក​កិលេស​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​សេនាសនៈ​នោះ​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ព្រៃស្មសាន​ ​ព្រៃធំ​ ​ទីវាល​ ​គំនរ​ចម្បើង​ ​រោង​ទីលាន​។​ ​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636853218573587893
ទៅកាន់ទំព័រ៖