ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមានសីល​ ​លះបង់​នូវ​ការ​ទ្រុស្ដសីល​ ​ស្ងប់ស្ងាត់​ចាក​ការ​ទ្រុស្ដសីល​នោះ​ផង​ ​ជា​អ្នក​ឃើញត្រូវ​ ​លះបង់​នូវ​ការ​ឃើញ​ខុស​ ​ស្ងប់ស្ងាត់​ចាក​ការ​ឃើញ​ខុស​នោះ​ផង​ ​ជា​ខីណាស្រព​ ​លះបង់​អាសវៈ​ ​ស្ងប់ស្ងាត់​ចាក​អាសវៈ​នោះ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​ថា​ ​ភិក្ខុ​នេះ​ ​ជា​អ្នក​ដល់​នូវ​ការ​ប្រសើរ​បំផុត​ ​ដល់​នូវ​ខ្លឹមសារ​ ​បរិសុទ្ធ​ ​តាំងនៅ​ស៊ប់​ ​ក្នុង​ធម៌​មានខ្លឹមសារ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ព្រះអាទិត្យ​ស្វាង​ស្រឡះ​ចាក​ពពក​ ​ព្ធដ៏​អាកាស​ ​ដែល​មា​នវ​លា​ហកៈ​ប្រាស​ទៅ​ឆ្ងាយ​ ​ក្នុង​សរទ​សម័យ​ ​ហើយក៏​កំចាត់​បង់​នូវ​ងងឹត​ ​ដែល​នៅ​ឯអាកាស​ទាំងអស់​ ​រមែង​ភ្លឺត្រចះ​ត្រ​ចែង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ ​ធម្មចក្ខុ​ ​ដែល​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​បាន​កើតឡើង​ ​ដល់​អរិយ​សាវក​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​អរិយ​សាវក​ ​លះបង់​នូវ​សញ្ញោជនៈ​ ​៣​ ​ប្រការ​ ​គឺ​សក្កា​យ​ទិដ្ឋិ​ ​១​ ​វិចិកិច្ឆា​ ​១​ ​សីលព្វត​បរា​មា​សៈ​ ​១​ ​ជាមួយនឹង​ការ​កើតឡើង​ ​នៃ​ទស្សនៈ​ ​លុះ​កាលជាខាងក្រោយមក​ទៀត​ ​ក៏​រើចេញ​ចាក​ធម៌​ ​២​ ​យ៉ាង​
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 636853219174392257
ទៅកាន់ទំព័រ៖