ព្រះត្រៃបិដក ភាគ ៤១
គឺអភិជ្ឈា ១ ព្យាបាទ ១។ អរិយសាវកនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារ មានបីតិ និងសុខៈកើតអំពីសេចក្ដីស្ងាត់ សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ បើអរិយសាវក ធ្វើកាលកិរិយា ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនប្រកបដោយសញ្ញោជនៈ ដែលនាំឲ្យមកកាន់លោកនេះទៀតឡើយ។
[៩៧] ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ មាន ៣ ពួក។ បរិសទ្យ៣ ពួក តើដូចម្ដេច។ គឺអគ្គវតីបរិសទ្យ (បរិសទ្យ មានគុណប្រសើរបំផុត)១ វគ្គបរិសទ្យ (បរិសទ្យជាពួក)១ សមគ្គបរិសទ្យ (បរិសទ្យ មានសេចក្ដីព្រមព្រៀងគា្ន )១។ ម្នាលភិក្ខុទាំងឡាយ អគ្គវតីបរិសទ្យ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានពួកភិក្ខុជាថេរៈ ក្នុងបរិសទ្យណា មិនល្មោភ (ក្នុងបច្ច័យ) មិនបន្ធូរបន្ថយ (ក្នុងត្រៃសិក្ខា)
ID: 636853219436207232
ទៅកាន់ទំព័រ៖