ព្រះត្រៃបិដក ភាគ ៤១

​មើល​គ្នា​ទៅវិញទៅមក​ ​ដោយ​ចក្ខុ​ជាទីស្រឡាញ់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ហៅថា​ ​សមគ្គ​បរិសទ្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​វេលា​ណា​ ​ពួក​ភិក្ខុ​មាន​សេចក្ដីព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​វិវាទគ្នា​ ​មាន​សភាព​ដូច​ទឹកដោះ​ ​លាយ​ដោយ​ទឹក​ ​មើល​គ្នា​ទៅវិញទៅមក​ ​ដោយ​ចក្ខុ​ជាទីស្រឡាញ់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​រមែង​បានបុណ្យ​ដ៏​ច្រើន​ ​ក្នុង​វេលា​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​រមែង​នៅ​ដោយ​ព្រហ្មវិហារ​ធម៌​ ​ក្នុង​វេលា​នោះ​ ​កាលបើ​ភិក្ខុ​ ​មានចិត្ត​រីករាយ​ ​ដោយ​មុទិតា​ចេ​តោ​វិមុត្តិ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាលបើ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​បីតិ​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​ភិក្ខុ​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​ក៏​ទទួល​នូវ​សេចក្ដីសុខ​ ​កាលបើ​ភិក្ខុ​ ​បាន​ទទួល​នូវ​សុខ​ហើយ​ ​ទើប​ចិត្ត​តាំង​មាំ​ ​ក្នុង​អារម្មណ៍​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ភ្លៀង​ ​ដែល​មាន​គ្រាប់​ដ៏​ធំៗ​ ​បង្អុរ​ចុះ​មក​លើ​ភ្នំ​ ​ទឹកភ្លៀង​នោះ​ ​រមែង​ហូរ​ទៅកាន់​ទំនាប​ ​បំពេញ​ជ្រោះ​ភ្នំ​ ​អូរ​ ​និង​ប្រឡាយ​ ​លុះ​ជ្រោះ​ភ្នំ​ ​អូរ​ ​និង​ប្រឡាយ​ពេញ​ហើយ​ ​ក៏​បំពេញ​បឹង​តូច​ៗ​ ​លុះ​បឹង​តូច​ៗ​ ​ពេញ​ហើយ​ ​ក៏​បំពេញ​បឹង​ធំៗ​ ​លុះ​បឹង​ធំៗ​ពេញ​ហើយ​ ​ក៏​បំពេញ​ស្ទឹង​តូច​ៗ​ ​លុះ​ស្ទឹង​តូច​ៗ​ពេញ​ហើយ​ ​ក៏​បំពេញ​ស្ទឹង​ធំៗ​ ​លុះ​ស្ទឹង​ធំៗ​ ​ពេញ​ហើយ​​ក៏​បំពេញ​សមុទ្រ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​វេលា​ណា​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636853219808008498
ទៅកាន់ទំព័រ៖