ព្រះត្រៃបិដក ភាគ ៤១

​ពួក​ភិក្ខុ​មាន​សេចក្ដីព្រមព្រៀង​គ្នា​ ​រីករាយ​រក​គា្ន​ ​មិន​វិវាទគ្នា​ ​មាន​សភាព​ដូចជា​ទឹកដោះ​ ​លាយ​ដោយ​ទឹក​ ​មើល​គ្នា​ទៅវិញទៅមក​ ​ដោយ​ចក្ខុ​ជាទីស្រឡាញ់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ ​រមែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ ​ក្នុង​វេលា​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​រមែង​នៅ​ដោយ​ព្រហ្មវិហារ​ធម៌​ ​ក្នុង​វេលា​នោះ​ ​កាលបើ​ភិក្ខុ​មានចិត្ត​រីករាយ​ ​ដោយ​មុទិតា​ចេ​តោ​វិមុត្តិ​ហើយ​ ​បីតិ​ ​ក៏​កើតឡើង​ ​កាលបើ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​ភិក្ខុ​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​ក៏​ទទួល​នូវ​សុខ​ ​កាលបើ​ភិក្ខុ​បាន​ទទួល​សុខ​ហើយ​ ​ចិត្ត​ក៏​តាំង​មាំ​បាន​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិសទ្យ​ ​មាន៣​ ​ពួក​នេះឯង​។​
 [​៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ល្អ​ ​របស់​ព្រះរាជា​ ​ដែល​ប្រកបដោយ​អង្គ​ ​៣​ ​ជា​សេះ​គួរ​ដល់​ព្រះរាជា​ ​ជា​សេះ​ព្រះរាជទ្រព្យ​ ​ដល់​នូវ​ការរាប់​ថា​ ​ជា​អង្គ​របស់​ព្រះរាជា​។​ ​ប្រកបដោយ​អង្គ​ ​៣​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ល្អ​ ​របស់​ព្រះរាជា​ ​ក្នុង​លោក​នេះ​ ​ជា​សេះ​បរិបូណ៌​ ​ដោយ​សម្បុរ​ ​១​ ​បរិបូណ៌​ដោយ​កម្លាំង​ ​១​ ​បរិបូណ៌​ដោយ​សន្ទុះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ល្អ​ ​របស់​ព្រះរាជា​ ​ដែល​ប្រកបដោយ​អង្គ​ ​៣​ ​នេះឯង​ ​ជា​សេះ​គួរ​ដល់​ព្រះរាជា​ ​ជា​សេះ​ព្រះរាជទ្រព្យ​ ​ដល់​នូវ​ការរាប់​ថា​ ​ជា​អង្គ​របស់​ព្រះរាជា​។​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636853220053402533
ទៅកាន់ទំព័រ៖