ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​ជា​អ្នក​គួរ​ទទួល​ ​នូវ​របស់​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​របស់​ ​ដែលគេ​បម្រុង​ទទួលភ្ញៀវ​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​បំផុត​ ​របស់​សត្វលោក​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ប្រកបដោយ​ធម៌​ ​៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​បរិបូណ៌​ដោយ​សម្បុរ១​ ​បរិបូណ៌​ដោយ​កម្លាំង១​ ​បរិបូណ៌​ដោយ​សន្ទុះ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ដែល​បរិបូណ៌​ដោយ​សម្បុរ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ជា​អ្នក​ឃើញ​នូវ​ភ័យ​ ​ក្នុង​ទោស​សូម្បី​យាង​តូច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សម្បុរ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​កម្លាំង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636853220287725936
ទៅកាន់ទំព័រ៖