ព្រះត្រៃបិដក ភាគ ៤១

​នេះ​ ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​លះ​ពួក​ធម៌​ ​ជាអកុសល​ ​ដើម្បី​ញុំាង​ពួក​ធម៌​ ​ជាកុសល​ ​ឲ្យ​បរិបូណ៌​ ​ជា​អ្នកមាន​កម្លាំង​ ​មាន​សេចក្ដី​សង្វាត​យ៉ាង​មាំ​ ​មិន​ដាក់ចុះ​ ​នូវ​ធុរៈ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​កម្លាំង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សន្ទុះ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាទី​រលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សន្ទុះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​ទើប​ជា​អ្នក​គួរ​ទទួល​នូវ​របស់​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​របស់​ ​ដែលគេ​បម្រុង​ទទួលភ្ញៀវ​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​បំផុត​ ​របស់​សត្វលោក​។​
ថយ | ទំព័រទី ៣៥៨ | បន្ទាប់
ID: 636853220469036306
ទៅកាន់ទំព័រ៖