ព្រះត្រៃបិដក ភាគ ៤១
[៩៩] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អ របស់ព្រះរាជា ដែលប្រកបដោយអង្គ ៣ ជាសេះគួរដល់ព្រះរាជា ជាសេះព្រះរាជទ្រព្យ ដល់នូវការរាប់ថា ជាអង្គនៃព្រះរាជា។ ប្រកបដោយអង្គ ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អ របស់ព្រះរាជា ក្នុងលោកនេះ ជាសេះបរិបូណ៌ ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយសន្ទុះ ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អ របស់ព្រះរាជា ដែលប្រកបដោយអង្គ ៣ យ៉ាងនេះឯង ទើបជាសេះ គួរដល់ព្រះរាជា ជាសេះព្រះរាជទ្រព្យ ដល់នូវការរាប់ថា ជាអង្គនៃព្រះរាជា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ ៣ យ៉ាង ជាអ្នកគួរទទួលនូវរបស់ដែលគេនាំមកបូជា។ បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរបំផុត របស់សត្វលោក ក៏យ៉ាងនោះដែរ។ ប្រកបដោយធម៌ ៣ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយសន្ទុះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ ដោយសម្បុរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។ បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ
ID: 636853220675868136
ទៅកាន់ទំព័រ៖