ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សម្បុរ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​កម្លាំង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​។​ ​បេ​។​ ​មិន​ដាក់ធុរៈ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ ​ដោយ​កម្លាំង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បរិបូណ៌​ដោយ​សន្ទុះ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ជា​ឱប​បា​តិកៈ​ ​(​ក្នុង​សុទ្ធាវាស​)​ ​ព្រោះ​អស់​សញ្ញោជនៈ​ ​៥​ ​ជា​ចំណែកខាង​ក្រោម​ ​ហើយ​បរិនិព្វាន​ ​ក្នុង​សុទ្ធាវាស​នោះ​ ​មាន​សភាព​មិន​ត្រឡប់​ចាកលោក​នោះ​វិញ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​សន្ទុះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​ទើប​ជា​អ្នក​គួរ​ទទួល​ ​នូវ​របស់​ដែលគេ​នាំមក​បូជា​។​ ​បេ​។​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​បំផុត​ ​របស់​សត្វលោក​។​
 ​[​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ល្អ​ ​របស់​ព្រះរាជា​ ​ដែល​ ​ប្រកបដោយ​អង្គ​ ​៣​ ​ជា​សេះ​គួរ​ដល់​ព្រះរាជា​ ​ជា​សេះ​ព្រះរាជទ្រព្យ​ ​ដល់​នូវ​ការរាប់​ថា​ ​ជា​អង្គ​របស់​ព្រះរាជា​។​ ​ប្រកបដោយ​អង្គ​ ​៣​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ល្អ​ ​របស់​ព្រះរាជា​ ​ក្នុង​លោក​នេះ
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636853220898270857
ទៅកាន់ទំព័រ៖