ព្រះត្រៃបិដក ភាគ ៤១
ជាសេះបរិបូណ៌ដោយសម្បុរ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយសន្ទុះ ១។ ម្នាលភិក្ខុទាំងឡាយ សេះ អាជានេយ្យដ៏ល្អ របស់ព្រះរាជា ដែលប្រកបដោយអង្គ ៣ នេះឯង ទើបជាសេះ គួរដល់ព្រះរាជា ជាសេះព្រះរាជទ្រព្យ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ ៣យ៉ាង ជាអ្នកគួរទទួលនូវរបស់ ដែលគេនាំមកបូជា។ បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរបំផុត របស់សត្វលោក ក៏យ៉ាងនោះដែរ។ ប្រកបដោយធម៌ ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយសន្ទុះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិបូណ៌ដោយសម្បុរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។ បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបរិបូណ៌ដោយសម្បុរ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិបូណ៌ដោយកម្លាំង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសានានេះ ជាអ្នកប្រារព្ធព្យាយាម។ បេ។ មិនដាក់ធុរៈ
ID: 636853221071870786
ទៅកាន់ទំព័រ៖