ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំពត់​សម្បកឈើ​នោះ​ ​មានតម្លៃ​តិច​យ៉ាងណា​ ​តថាគត​ពោល​នូវ​បុគ្គល​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​ជា​កណ្ដាល​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​ភិក្ខុ​ជា​ថេរៈ​ ​ជា​អ្នក​ទ្រុស្ដសីល​ ​មានធម៌​លាមក​ ​(​ក៏​យ៉ាងនោះ​ដែរ​)​ ​បាន​ជាត​ថា​គត​ពោល​យ៉ាងនេះ​ ​ព្រោះ​ភិក្ខុ​នោះ​ ​មាន​សម្បុរ​ ​គឺ​គុណ​អាក្រក់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំពត់​សម្បកឈើ​នោះ​ ​មាន​ពណ៌​អាក្រក់​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​បុគ្គល​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បើ​ពួក​ជន​ណា​ ​សេពគប់​ ​ចូល​ទៅ​អង្គុយ​ជិត​ ​ដល់​នូវ​ទិដ្ឋានុគតិ​ ​គឺ​យក​បុគ្គល​នោះ​ ​ជា​បែបយ៉ាង​ ​ការសេពគប់​ ​ជាដើម​នោះ​ ​របស់​បុគ្គល​ទាំងនោះ​ ​រមែង​ប្រពឹ​ត្ត​ទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីទុក្ខ​អស់កាលជាយូរអង្វែង​ ​បាន​ជាត​ថា​គត​ ​ពោល​យ៉ាងនេះ​ ​ព្រោះ​បុគ្គល​នោះ​ ​មាន​សម្ផស្ស​អាក្រក់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំពត់​សម្បកឈើ​នោះ​ ​មាន​សម្ផស្ស​អាក្រក់​ ​យ៉ាងណាមិញ​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បើ​បុគ្គល​នោះ​ ​ទទួល​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​របស់​ពួក​ជន​ណា​ ​ការ​ទទួល​នោះ​ ​មិន​មានផល​ច្រើន​ ​មិន​មាន​អា​និ​ស្ស​ច្រើន​ ​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់
ID: 636853221610711606
ទៅកាន់ទំព័រ៖