ព្រះត្រៃបិដក ភាគ ៤១

​ដល់​ពួក​ជន​នោះ​ឡើយ​ ​បាន​ជាត​ថា​គត​ ​ពោល​យ៉ាងនេះ​ ​ព្រោះ​បុគ្គល​នោះ​ ​មានតម្លៃ​តិច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំពត់​សម្បកឈើ​នោះ​ ​មានតម្លៃ​តិច​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ជា​ថេរៈ​នេះ​ ​មាន​សភាព​យ៉ាងនេះ​ ​ពោល​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​ពួក​ភិក្ខុ​បាន​និយាយទៅ​នឹង​ភិក្ខុ​ជា​ថេរៈ​នោះ​ ​យ៉ាងនេះ​ថា​ ​ប្រយោជន៍អ្វី​ ​ដោយ​ពាក្យ​ដែល​លោក​ភិក្ខុ​ល្ងង់​ ​មិន​ឈ្លាស​ ​និយាយ​ហើយ​ ​ទាំង​ខ្លួន​លោក​ ​ក៏​ចេះ​បាន​ត្រឹមតែ​ពាក្យ​ ​ដែល​ខ្លួន​ត្រូវ​និយាយ​ ​(​ប៉ុណ្ណោះទេ​)​។​ ​ភិក្ខុ​ជា​ថេរៈ​នោះ​ ​ក៏​ក្រោធ​ខឹង​ ​អាក់អន់​ចិត្ត​សង្ឃ​ ​បោះបង់​ខ្លួន​ចោល​ដោយ​វាចា​យ៉ាងណា​ ​ក៏​បញ្ចេញវាចា​យ៉ាងនោះ​ ​ដូច​គេ​ចោល​សំពត់​សម្បកឈើ​នោះ​ ​លើ​គំនរ​សម្រាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំ​ពត់​កាសិ​ក​ ​ទោះ​ថ្មី​ ​មាន​ពណ៌​ល្អ​ ​មាន​សម្ផស្ស​ក៏​ស្រួល​ ​ទាំង​មានតម្លៃ​ក៏​ច្រើន​​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំ​ពត់​កាសិ​ក​ ​ទោះ​ជំនំ​ ​មាន​ពណ៌​ល្អ​ ​មាន​សម្ផស្ស​ក៏​ស្រួល​ទាំង​មានតម្លៃ​ក៏​ច្រើន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំ​ពត់​កាសិ​ក​ ​ទោះ​ចាស់​ ​មាន​ពណ៌​ល្អ​ ​មាន​សម្ផស្ស​ក៏​ស្រួល​ ​ទាំង​មានតម្លៃ​ក៏​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំ​ពត់​កាសិ​ក​ ​បើទុកជា​ចាស់​ ​ក៏​ពួក​ជន​ ​រមែង​ធ្វើ​នូវ​សំពត់​នោះ​ ​ឲ្យ​ជា​សំពត់​សម្រាប់​រុំ​កែវ​ ​ឬ​ដាក់ចុះ​ក្នុង​ខួច​ ​សម្រាប់​ដាក់គ្រឿង​ក្រអូប​ដែរ​។​ ​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 636853221832884314
ទៅកាន់ទំព័រ៖