ព្រះត្រៃបិដក ភាគ ៤១

​ជា​អ្នកមានសីល​ ​មាន​កល្យាណធម៌​ ​(​ក៏​យ៉ាងនោះ​ដែរ​)​ ​បាន​ជា​ ​តថាគត​ពោល​យ៉ាងនេះ​ ​ព្រោះ​ភិក្ខុ​នោះ​មាន​សម្បុរ​ ​គឺ​គុណ​ដ៏​ល្អ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំ​ពត់​កាសិ​ក​នោះ​ ​មាន​ពណ៌​ល្អ​ ​យ៉ាងណាមិញ​ ​តថាគត​ពោល​នូវ​បុគ្គល​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បើ​ជន​ពួក​ណា​ ​សេពគប់​ ​ចូល​ទៅ​អង្គុយ​ជិត​ ​ដល់​នូវ​ទិដ្ឋានុគតិ​ ​គឺ​យក​បុគ្គល​នោះ​ ​ជា​បែបយ៉ាង​ ​ការសេពគប់​ជាដើម​នោះ​ ​របស់​បុគ្គល​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្ដីសុខ​ ​អស់កាលជាយូរអង្វែង​ ​បាន​ជាត​ថា​គត​ ​ពោល​យ៉ាងនេះ​ ​ព្រោះ​បុគ្គល​នោះ​ ​មាន​សម្ផស្ស​ស្រួល​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំ​ពត់​កាសិ​ក​នោះ​ ​មាន​សម្ផស្ស​ស្រួល​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​បុគ្គល​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ប្រសិនបើ​បុគ្គល​នោះ​ ​ទទួល​ចីវរ​ ​បិណ្ឌ​បាទ​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​របស់​ពួក​ជន​ណា​ ​ការ​ទទួល​នោះ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ដល់​ពួក​ជន​នោះ​ ​បាន​ជាត​ថា​គត​ពោល​យ៉ាងនេះ​ ​ព្រោះ​បុគ្គល​នោះ​ ​មានតម្លៃ​ច្រើន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំ​ពត់​កាសិ​ក​នោះ​ ​មានតម្លៃ​ច្រើន​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​បុគ្គល​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ជា​ថេរៈ​នេះ​ ​មាន​សភាព​យ៉ាងនេះ​ ​ពោល​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636853222174883875
ទៅកាន់ទំព័រ៖