ព្រះត្រៃបិដក ភាគ ៤១

​ពួក​ភិក្ខុ​បាន​និយាយ​គ្នា​ ​ចំពោះ​ព្រះ​ថេរៈ​នោះ​ ​យ៉ាងនេះ​ថា​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​កុំមាត់​ខ្លាំង​ ​ភិក្ខុ​ជា​ថេរៈ​ ​កំពុង​សំដែងធម៌​ ​និង​វិន័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ថា​ ​ពួក​យើង​ឧបមា​ដូច​ជា​កាសិ​ក​ពស្រ្ត​ ​មិនមែន​ឧបមាដូចជា​សំពត់​សម្បកឈើ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ឯង​។​
 [​១០២​]​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​បើ​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​បុរស​នេះ​ធ្វើអំពើ​យ៉ាង​ណាៗ​ ​រមែង​ទទួល​នូវ​ផល​ ​នៃ​អំពើ​យ៉ា​ងនោះៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​មាន​ហើយ​ ​ការ​នៅ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​មិន​មានឱកាស​ ​ដើម្បី​ធ្វើឲ្យ​ផុត​ទុក្ខ​ ​ដោយ​ប្រពៃ​ ​ក៏​មិន​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​បុរស​នេះ​ ​ធ្វើអំពើ​ដែល​គួរ​ទទួលផល​ ​យ៉ាង​ណាៗ​ ​រមែង​ទទួល​នូវ​ផល​ ​នៃ​អំពើនោះ​យ៉ា​ងនោះៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​មាន​ ​ការ​នៅ​ប្រពឹ​ត្តិ​ព្រហ្មចរិយៈ​ ​ក៏​មាន​ ​ឱកាស​ដើម្បី​ធ្វើឲ្យ​ផុត​ទុក្ខ​ ​ដោយ​ប្រពៃ​ ​ក៏​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បាន​ធ្វើបាប​កម្ម​ ​សូម្បី​ត្រឹមតែ​បន្ដិច​បន្តួច​ហើយ​ ​(​បាបកម្ម​នោះ​)​ ​រមែង​នាំ​បុគ្គល​នោះ​ ​
ថយ | ទំព័រទី ៣៦៨ | បន្ទាប់
ID: 636853222440049042
ទៅកាន់ទំព័រ៖