ព្រះត្រៃបិដក ភាគ ៤១
ទៅកាន់នរក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បាបកម្មត្រឹមតែបន្តិច ប្រហែលគ្នានឹងបាបកម្មមុននោះដែរ ដែលបុគ្គលពួកខ្លះ ក្នុងលោកនេះ ធ្វើហើយ ជាកម្មត្រូវទទួលផល ក្នុងបច្ចុប្បន្ន ឯកម្មតិចតួចស្ដួចស្ដើង មិនប្រាកដ គឺថាមិនបានឲ្យផលក្នុងអត្តភាព ជាគំរប់ពីរទេ (លុះណា) តែកម្មច្រើន ទើបប្រាកដ គឺថាឲ្យផល ក្នុងអត្តភាព ជាគំរប់ពីរបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបែបណា ដែលបានធ្វើបាបកម្ម សូម្បីត្រឹមតែបន្ដិចហើយ (បាបកម្មនោះ) នាំបុគ្គលនោះ ចូលទៅកាន់នរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនសមាធិចិត្ត មិនបានចំរើនវិបស្សនាបញ្ញា មានគុណដ៏ស្ដួចស្ដើង មានគុណក្នុងខ្លួនដ៏តិច មានការនៅជាទុក្ខ ព្រោះផលតិច ម្នាលភិក្ខុទាំងឡាយ បុគ្គលបែបយ៉ាងនេះ ដែលបានធ្វើបាបកម្ម សូម្បីត្រឹមតែបន្ដិចហើយ (បាបកម្មនោះ) នាំបុគ្គលនោះ ចូលទៅកាន់នរកបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបែបណា ដែលបានធ្វើបាបកម្ម សូម្បីត្រឹមតែបន្ដិច ប្រហែលគ្នានឹងបានកម្មមុននោះដែរ ហើយទទួលផល ក្នុងបច្ចុប្បន្ន ឯកម្មតិចតួចស្ដួចស្ដើង មិនប្រាកដ គឺថាមិនបានឲ្យផល ក្នុងអត្តភាព ជាគំរប់ពីរ (លុះណា) តែកម្មច្រើន ទើបប្រាកដ គឺថាឲ្យផលបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបានចំរើនកាយ បានចំរើនសីល
ID: 636853222642800639
ទៅកាន់ទំព័រ៖