ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ ដូចជាជនពួកខ្លះ ជាអ្នកម្ចាស់ចៀម ឬ ជាអ្នកសម្លាប់ចៀម ល្មមដើម្បីសម្លាប់ក្ដី ចងក្ដី ដុតក្ដី ធ្វើកិច្ចគួរតាមការក្ដី នូវជនអ្នកយកចៀម ដែលខ្លួនមិនបានឲ្យ ជនពួកខ្លះ មិនល្មមដើម្បីសម្លាប់ក្ដី ចងក្ដី ដុតក្ដី ធ្វើកិច្ចគួរតាមការក្ដី នូវជនអ្នកយកចៀម ដែលខ្លួនមិនបានឲ្យ ម្នាលភិក្ខុទាំងឡាយ ជនមានសភាពយ៉ាងណា ដែលជាម្ចាស់ចៀមឬជាអ្នកសម្លាប់ចៀម ល្មមដើម្បីសម្លាប់ក្ដី ចងក្ដី ដុតក្ដី ធ្វើកិច្ចគួរតាមការក្ដី នូវជនអ្នកយកចៀម ដែលខ្លួនមិនបានឲ្យ។ ម្នាលភិក្ខុទាំងឡាយ ជនពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រីក្រ ឥតទីពឹងពំនាក់ មានគ្រឿងប្រើប្រាស់តិច ម្នាលភិក្ខុទាំងឡាយ ជនមានសភាពយ៉ាងនេះ ដែលម្ចាស់ចៀម ឬអ្នកសម្លាប់ចៀម ល្មមដើម្បីសម្លាប់ក្ដី ចងក្ដី ដុតក្ដី ធ្វើកិច្ចគួរតាមការក្ដី នូវជនអ្នកយកចៀម ដែលខ្លួនមិនបានឲ្យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងណា ដែលជាម្ចាស់ចៀមឬជាអ្នកសម្លាប់ចៀម មិនល្មមដើម្បីសម្លាប់ក្ដី ចងក្ដី ដុតក្ដី ធ្វើកិច្ចគួរ តាមការក្ដី នូវជនអ្នកយកចៀម ដែលខ្លួនមិនបានឲ្យ។
ID: 636853223709601656
ទៅកាន់ទំព័រ៖