ព្រះត្រៃបិដក ភាគ ៤១

​ឱកាស​ដើម្បី​ធ្វើឲ្យ​ផុត​ទុក្ខ​ ​ដោយ​ប្រពៃ​ ​ក៏​មិន​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បើ​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​បុរស​នេះ​ ​ធ្វើ​កម្ម​ដែល​ខ្លួន​ត្រូវ​ដឹង​បាន​ ​យ៉ាង​ណាៗ​ ​ក៏​រមែង​ទទួលយក​នូវ​ផល​ ​របស់​កម្ម​នោះ​ ​យ៉ា​ងនោះៗ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ហេតុ​ ​យ៉ាងនេះ​មាន​ ​ការប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​មាន​ ​ឱកាស​ដើម្បី​ធ្វើឲ្យ​ផុត​ទុក្ខ​ ​ដោយ​ប្រពៃ​ ​ក៏​ប្រាកដ​។​
 [​១០៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខ្សាច់​លាយ​ដោយ​អាចម៍ដី​ ​ក្បឿង​លាយ​ដោយ​ក្រួស​ ​ជា​ឧបក្កិលេស​ ​យ៉ាង​គ្រោតគ្រាត​ ​របស់​មាស​ ​ក៏​មាន​ ​មេជាង​អ្នក​លាង​អាចម៍ដី​ក្ដី​ ​កូនជាង​អ្នក​លាង​អាចម៍ដី​ក្ដី​ ​រោយរាយ​មាស​នោះ​ចុះ​ ​ក្នុង​ស្នូក​ហើយ​ ​លាង​ជម្រះ​ដេញ​កំចាត់​ចេញ​ ​(​នូវ​មន្ទិល​)​ ​ត្រាតែ​ធ្វើ​មាស​នោះ​ ​ឲ្យអស់​មន្ទិល​ ​ឲ្យ​បាត់​មន្ទិល​ចេញ​បាន​ ​ក្រួស​យ៉ាង​ល្អិត​ៗ​ ​ខ្សាច់​យ៉ាង​ធំៗ​ ​ជា​ឧបក្កិលេស​ ​(​មន្ទិល​)​យ៉ាង​កណ្ដាល​ ​របស់​មាស​ ​មេជាង​អ្នក​លាង​អាចម៍ដី​ក្ដី​ ​កូន​ជា​អ្នក​លាង​អាចម៍ដី​ក្ដី​ ​រមែង​លាង​ជម្រះ​ ​ដេញ​កំចាត់​ចេញ​ ​នូវ​មន្ទិល​នោះ​ ​ត្រាតែ​ធ្វើ​មាស​នោះ​ ​ឲ្យអស់​មន្ទិល​ ​ឲ្យ​បាត់​មន្ទិល​ចេញ​បាន​ ​ដីខ្សាច់​យ៉ាង​ល្អិត​ ​ជា​របស់​មាន​ពណ៌ខ្មៅ​ ​ជា​ឧបក្កិលេស​ ​យ៉ាង​ល្អិត​ ​របស់​មាស​ ​ក៏​មាន​ ​មេជាង​អ្នក​លាង​អាចម៍ដី​ក្ដី​ ​កូនជាង​អ្នក​លាង​អាចម៍ដី​ក្ដី​ ​
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 636853224099503957
ទៅកាន់ទំព័រ៖