ព្រះត្រៃបិដក ភាគ ៤១
លាងជម្រះ ដេញកំចាត់ចេញ នូវមន្ទិលនោះ ត្រាតែធ្វើមាសនោះ ឲ្យអស់មន្ទិល ឲ្យបាត់មន្ទិលចេញបាន តអំពីនោះ នឹងសល់នៅតែមាសសុទ្ធ ជាងមាសក្ដី កូនជាងមាសក្ដី ដាក់មាសនោះចុះ ក្នុងបាវហើយ ទើបសប់រំលាយដេញសាច់។ មាសនោះ ដែលមិនបានសប់រំលាយដេញសាច់ មិនបានកំចាត់មន្ទិលចេញ មិនបាននាំមន្ទិលចេញហើយ មិនទៅជាមាសទន់ផង មិនទៅជាមាសគួរដល់ការងារផង មិនទៅជាមាសមានពន្លឺផ្លេកផង ទៅជាមាសស្រួយ មិនគួរដល់ការងារដោយប្រពៃផង។ ម្នាលភិក្ខុទាំងឡាយ សម័យគួរនោះ គឺសម័យដែលជាងមាស ឬកូនជាងមាស សប់រំលាយដេញសាច់ មាសនោះដែលបានសប់រំលាយដេញសាច់ កំចាត់មន្ទិលចេញ នាំមន្ទិលចេញហើយ រមែងទៅជាមាសទន់ផង គួរដល់ការងារផង មានពន្លឺភ្លឺផ្លេកផង មិនទៅជាមាសស្រួយផង គួរដល់ការងារ ដោយប្រពៃផង ជាងប្រាថ្នាគ្រឿងប្រដាប់ប្លែកៗ ឯណាៗ ទោះជាដំបារមាសក្ដី កណ្ឌលក្ដី
ID: 636853224381420082
ទៅកាន់ទំព័រ៖