ព្រះត្រៃបិដក ភាគ ៤១

ជា​គ្រឿងប្រដាប់​ក​ក្ដី​ ​កម្រង​មាស​ក្ដី​ ​រមែង​សម្រេច​តាមត្រូវ​ការនោះ​ ​បាន​ទាំងអស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​ជា​ឧបក្កិលេស​ ​យ៉ាង​គ្រោតគ្រាត​ ​របស់​ភិក្ខុ​ដែល​ប្រក​បរឿយៗ​ ​នូវ​អធិចិត្ត​ ​ក៏​មាន​យ៉ាងនោះ​ដែរ​។​ ​ភិក្ខុ​អ្នក​បរិបូណ៍​ ​ដោយ​សមាធិចិត្ត​ ​ប្រកបដោយ​ជាតិ​ ​ជា​អ្នកប្រាជ្ញ​ ​រមែង​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​នូវ​ឧបក្កិលេស​នោះ​ចេញ​ ​ឲ្យ​តាំងនៅ​មិនបាន​ ​ត្រាតែ​ធ្វើ​ចិត្ត​នោះ​ ​ឲ្យអស់​មន្ទិល​ ​ឲ្យ​បាត់​មន្ទិល​ចេញ​។​ ​កាម​វិតក្កៈ​ ​ព្យាបាទ​វិតក្កៈ​ ​វិហឹសា​វិតក្កៈ​ ​ជា​ឧបក្កិលេស​ ​យ៉ាង​កណ្ដាល​ ​របស់​ភិក្ខុ​អ្នក​ប្រកប​នូវ​អធិចិត្ត​។​ ​ភិក្ខុ​អ្នក​បរិបូណ៌​ ​ដោយ​សមាធិចិត្ត​ ​ប្រកបដោយ​ជាតិ​ ​ជា​អ្នកប្រាជ្ញ​ ​រមែង​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​នូវ​ឧបក្កិលេស​នោះ​ចេញ​ ​ឲ្យ​តាំងនៅ​មិនបាន​ ​ត្រាតែ​ធ្វើ​ចិត្ត​នោះ​ ​ឲ្យអស់​មន្ទិល​ ​ឲ្យ​បាត់​មន្ទិល​ចេញ​។​ ​ញាតិ​វិតក្កៈ​ ​(​សេចក្ដី​ត្រិះរិះ​(​១​)​ ​អំពី​ញាតិ​)​ ​ជនបទ​វិតក្កៈ​ ​(​សេចក្ដី​ត្រិះរិះ​(​២​)​ ​អំពី​ជនបទ​)​ ​អន​វញ្ញត្តិ​ប្ប​ដិ​សំយុត្ត​វិតក្កៈ​ ​(​សេចក្ដី​ត្រិះរិះ​(​៣​)​ ​ប្រកបដោយ​ការ​មិន​ចង់​ឲ្យ​គេ​មើលងាយ​)​ ​ជា​ឧបក្កិលេស​យ៉ាង​ល្អិត​ ​របស់​ភិក្ខុ​អ្នក​ប្រកប​ ​នូវ​អធិចិត្ត​។​
​​(​១​)​ ​សេចក្តី​ត្រិះរិះ​ ​ចំពោះ​ញាតិ​ថា​ ​ពួក​ញាតិ​របស់​អាត្មាអញ​ ​មានបុណ្យ​ច្រើន​។​ ​(​២​)​ ​សេចក្តី​ត្រិះរិះ​ ​ចំពោះ​ជនបទ​ថា​ ​ជនបទ​ឯណោះ​ ​ក្សេមក្សាន្ត​ ​បរិបូណ៌​ដោយ​ភិក្ខាហារ​។​ ​(​៣​)​ ​សេចក្តី​ត្រិះរិះ​ ​កើតឡើង​ថា​ ​ពួក​ជន​ដទៃ​ ​មិន​គួរ​មើលងាយ​អាត្មាអញ​ឡើយ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៧៨ | បន្ទាប់
ID: 636853224758771665
ទៅកាន់ទំព័រ៖