ព្រះត្រៃបិដក ភាគ ៤១

​ភិក្ខុ​អ្នក​បរិបូណ៌​ ​ដោយ​សមាធិចិត្ត​ ​ប្រកបដោយ​ជាតិ​ ​ជា​អ្នកប្រាជ្ញ​ ​រមែង​លះ​​បង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​នូវ​ឧបក្កិលេស​នោះ​ចេញ​ ​ឲ្យ​តាំងនៅ​មិនបាន​ ​ត្រាតែ​ធ្វើ​ចិត្ត​នោះ​ ​ឲ្យអស់​មន្ទិល​ ​ឲ្យ​បាត់​មន្ទិល​ចេញ​។​ ​លំដាប់​ត​ពីនោះ​ ​នឹង​នៅសល់​តែ​ធម្ម​វិតក្កៈ​ ​(​សេចក្ដី​ត្រិះរិះ​នូវ​ធម៌​)​(​១​)​ ​ប៉ុណ្ណោះ​។​ ​សមាធិ​នោះ​ ​មិនបាន​រម្ងាប់​ ​មិនបាន​ខ្ពង់ខ្ពស់​ ​មិនបាន​នូវ​ការ​ស្ងប់​កិលេស​ ​មិនបាន​ដល់​នូវ​ភាពជា​ចិត្ត​ប្រសើរឯក​ ​មិនបាន​សង្កត់សង្កិន​រារាំង​ ​(​កិលេស​ដោយ​ព្យាយាម​)​ ​ប្រកបដោយ​សង្ខារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​ចិត្ត​ក៏​ស្ងប់ស្ងៀម​ ​នៅក្នុង​សន្ដាន​ ​មាន​សភាព​ជា​ចិត្ត​ប្រសើរឯក​ ​ហើយ​តាំងនៅ​មាំ​។​ ​សមាធិ​នោះ​ ​ក៏បាន​រម្ងាប់​ខ្ពង់ខ្ពស់​ ​ស្ងប់​កិលេស​ ​ដល់​នូវ​ភាពជា​ចិត្ត​ប្រសើរឯក​ ​សង្កត់សង្កិន​ ​រារាំង​ ​(​កិលេស​ដោយ​ព្យាយាម​)​ ​មិន​ប្រកបដោយ​សង្ខារ​ ​មួយទៀត​បុគ្គល​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ធម៌​ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រា​ជ្ញា​ណាៗ​ ​កាលបើ​ហេតុ​មាន​ ​រមែង​គួរ​ដល់​ ​នូវ​ភាព​គួរ​ជា​បន្ទាល់​ ​ក្នុង​ធម៌​នោះ​ៗ​ ​ព្រោះ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​។​ ​
​(​១​)​ ​សំដៅ​យក​វិប​ស្សនូ​បក្កិ​លេស​ ​ទាំង១០​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 636853225052148445
ទៅកាន់ទំព័រ៖