ព្រះត្រៃបិដក ភាគ ៤១
ចិត្តដែលមិនមានចិត្តដទៃ ក្រៃលែងជាង (រូបាវចរៈ និងអរូបាវចរៈ) ក្ដី អាត្មាអញ ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃ ក្រៃលែងជាង ចិត្តដែលតាំងមាំក្ដី អាត្មាអញ ក៏ដឹងច្បាស់ថា ចិត្តតាំងមាំ ចិត្តដែលមិនបានតាំងមាំក្ដី អាត្មាអញក៏ដឹងច្បាស់ថា ចិត្តមិនបានតាំងមាំ ចិត្តដែលរួចស្រឡះហើយក្ដី អាត្មាអញ ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនរួចស្រឡះក្ដី អាត្មាអញ ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ កាលបើហេតុមាន រមែងដល់នូវភាពជាបន្ទាល់ ក្នុងការដឹងនោះៗ។ បើបុគ្គលនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ ឃើញនូវបុព្វេនិវាសជាច្រើនប្រការ គឺរឭកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ សំវដ្ដកប្ប (កប្បវិនាស)ខ្លះ វិវដ្ដកប្ប (កប្បដែលចម្រើន)ខ្លះ សំវដ្ដវិវដ្ដកប្ប (កប្បវិនាស និងកប្បចម្រើន) ខ្លះ ថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុ ត្រឹម ប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ បានទៅកើតក្នុងភព ឯណោះ ដែលអាត្មាអញ បានកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ
ID: 636853225634531756
ទៅកាន់ទំព័រ៖