ព្រះត្រៃបិដក ភាគ ៤១

​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​ ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​សម្មាទិដ្ឋិ​ ​កាន់​យក​នូវ​អំពើ​ជា​សម្មាទិដ្ឋិ​ ​សត្វ​ពួក​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​រមែង​ចូល​ទៅកាន់​លោក​ ​គឺ​សុគតិ​សួគ៌​ ​សូមឲ្យ​អាត្មាអញ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ ​នូវ​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​ឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកថយ​ ​និង​ឧត្ដម​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ ​ដោយ​ប្រការ​ដូច្នេះ​ ​កាលបើ​ហេតុ​មាន​ ​រមែង​ដល់​នូវ​ភាព​គួរ​ជា​បន្ទាល់​ ​ក្នុង​ការ​ដឹង​ ​និង​ការ​ឃើញ​នោះ​ ​ៗ​។​ ​បើ​បុគ្គល​នោះ​ ​ប្រាថ្នា​ថា​ ​សូមឲ្យ​អាត្មាអញ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​កាលបើ​ហេតុ​មាន​ ​រមែង​ដល់​នូវ​ភាព​គួរ​ជា​បន្ទាល់​ ​ក្នុង​ការ​សម្រេ​ចនោះៗ​។​ ​
ថយ | ទំព័រទី ៣៨៤ | បន្ទាប់
ID: 636853226013873453
ទៅកាន់ទំព័រ៖