ព្រះត្រៃបិដក ភាគ ៤១
            
        
        
            
            
                
                 [១០៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបនូវអធិចិត្តហើយ ត្រូវធ្វើទុកក្នុងចិត្ត នូវនិមិត្ត ៣ យ៉ាង ក្នុងកាលដ៏គួរ គឺត្រូវធ្វើទុកក្នុងចិត្ត នូវសមាធិនិមិត្ត ក្នុងកាលដ៏គួរ ១ ត្រូវធ្វើទុកក្នុងចិត្ត នូវបគ្គាហនិមិត្ត
(១) ក្នុងកាលដ៏គួរ១ ត្រូវធ្វើទុកក្នុងចិត្ត នូវឧបេក្ខានិមិត្ត ក្នុងកាលដ៏គួរ១។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកប្រកបរឿយៗ នូវអធិចិត្ត គប្បីធ្វើទុកក្នុងចិត្ត នូវសមាធិនិមិត្ត តែមួយចំណែក ហេតុនោះ គប្បីនាំចិត្ត ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្ដីខ្ជិលច្រអូស។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកប្រកបរឿយៗ នូវអធិចិត្ត គប្បីធ្វើទុកក្នុងចិត្ត នូវបគ្គាហនិមិត្ត តែមួយចំណែក ហេតុនោះ គប្បីនាំចិត្ត ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្ដីរាយមាយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកប្រកបរឿយៗ នូវអធិចិត្ត គប្បីធ្វើទុកក្នុងចិត្ត នូវឧបេក្ខានិមិត្ត តែមួយចំណែក ហេតុនោះ គប្បីនាំចិត្ត មិនឲ្យតាំងមាំ ដោយប្រពៃ ដើម្បីការអស់ទៅ នៃអាសវៈ ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុអ្នកប្រកប នូវអធិចិត្ត រមែងធ្វើទុកក្នុងចិត្ត នូវសមាធិនិមិត្ត ក្នុងកាលដ៏គួរ ធ្វើទុកក្នុងចិត្ត នូវបគ្គាហនិមិត្ត ក្នុងកាលដ៏គួរ 
(១) នេះជាឈ្មោះ នៃសេចក្តីព្យាយាម។ អដ្ឋកថា។
             
            
         
        
            
                ID: 636853226480230127 
                
            
            
                ទៅកាន់ទំព័រ៖