ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​បើ​ភិក្ខុ​ប្រក​បរឿយៗ​ ​នូវ​អធិចិត្ត​ ​គប្បី​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ប​គ្គា​ហនិ​មិត្ត​ ​តែមួយ​ចំណែក​ ​ហេតុ​នោះ​ ​គប្បី​នាំ​ចិត្ត​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​រាយមាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អ្នក​ប្រក​បរឿយៗ​ ​នូវ​អធិចិត្ត​ ​គប្បី​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ឧបេក្ខា​និមិត្ត​ ​តែមួយ​ចំណែក​ ​ហេតុ​នោះ​ ​គប្បី​នាំ​ចិត្ត​ ​មិន​ឲ្យ​តាំង​មាំ​ ​ដោយ​ប្រពៃ​ ​ដើម្បី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះណាតែ​ភិក្ខុ​អ្នក​ប្រក​មរឿយៗ​ ​នូវ​អធិចិត្ត​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សមាធិ​និមិត្ត​ ​ក្នុង​កាល​ដ៏​គួរ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ប​គ្គា​ហនិ​មិត្ត​ ​ក្នុង​កាល​ដ៏​គួរ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ឧបេក្ខា​និមិត្ត​ ​ក្នុង​កាល​ដ៏​គួរ​ ​ទើប​ចិត្ត​នោះ​ ​រមែង​ទៅជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្ត​ភ្លឺផ្លេក​ ​មិន​រឹង​ ​តាំង​មាំ​ដោយ​ប្រពៃ​ ​ដើម្បី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​បុគ្គល​បង្អោន​ទៅ​ ​នូវ​ចិត្ត​ ​ដើម្បី​ធម៌​ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម​ណា​ ​ៗ​ ​កាលបើ​ហេតុ​មាន​ ​រមែង​ដល់​នូវ​ភាព​ ​គួរ​ជា​បន្ទាល់​ ​ក្នុង​ធម៌​នោះ​ៗ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម​។​ ​
ថយ | ទំព័រទី ៣៨៨ | បន្ទាប់
ID: 636853227115346454
ទៅកាន់ទំព័រ៖