ព្រះត្រៃបិដក ភាគ ៤១
ធម៌៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានបញ្ញាចក្ខុ ១ មានព្យាយាម ដ៏ប្រសើរ ១ សម្បូណ៌ដោយទីពឹង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានបញ្ញាចក្ខុ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងដឹងច្បាស់ តាមពិតថា នេះទុក្ខ.... ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថាភិក្ខុមានបញ្ញាចក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានព្យាយាម ដ៏ប្រសើរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកតាំងផ្ដើមសេចក្ដីព្យាយាម ដើម្បីលះបង់អកុសលធម៌ ធ្វើកុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្ដីប្រឹងប្រែង ដ៏មុតមាំ មិនបោះបង់ព្យាយាម ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា ភិក្ខុមានព្យាយាមដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកសម្បូណ៌ដោយទីពឹង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងបានពួកភិក្ខុ ដែលមានសេចក្ដីចេះដឹងច្រើន ចេះចាំស្ទាត់ ក្នុងនិកាយ ជាអ្នកទ្រទ្រង់ធម៌
ID: 636853060909009995
ទៅកាន់ទំព័រ៖