ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​តថាគត​ប្ដេជ្ញា​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ ​នូវ​អនុត្តរ​ ​សម្មាសម្ពោធិ​ញ្ញាណ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណ​ព្រហ្ម​ណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ក្នុង​កាលនោះ​។​ ​ទាំង​ការ​ដឹង​ ​និង​ការ​ឃើញ​ ​ក៏​កើតឡើង​ ​ដល់​តថាគត​ថា​ ​ការ​រួច​ស្រឡះ​ ​របស់​តថាគត​ ​មិន​កំរើក​ទេ​ ​ជាតិនេះ​ ​ជាទីបំផុត​ ​ឥឡូវនេះ​ ​ភព​ថ្មីទៀត​ ​មិន​មាន​ឡើយ​។​
 [​១០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អានិសង្ស​នុ៎ះ​ ​មិន​មាន​ក្នុង​លោក​​ពួក​សត្វ​ ​ក៏​មិន​គប្បី​ត្រេកត្រអាល​នឹង​អានិសង្ស​នេះ​ ​ក្នុង​លោក​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​អានិសង្ស​ ​មាននៅ​ក្នុង​លោក​ ​ពួក​សត្វ​ទើប​ត្រេកត្រអាល​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ទោស​ក្នុង​លោក​មិន​មាន​ទេ​ ​
ថយ | ទំព័រទី ៣៩៣ | បន្ទាប់
ID: 636853228543378132
ទៅកាន់ទំព័រ៖