ព្រះត្រៃបិដក ភាគ ៤១

​ពួក​សត្វ​ ​ក៏​មិន​គប្បី​នឿយណាយ​នឹង​ទោស​នេះ​ ​ក្នុង​លោក​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​ទោស​មាននៅ​ក្នុង​លោក​ ​ទើប​ពួក​សត្វ​ ​នឿយណាយ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ការ​រលាស់ខ្លួន​ចេញ​នុ៎ះ​ ​មិន​មាន​ក្នុង​លោក​ទេ​ ​ពួក​សត្វ​ ​ក៏​មិន​គប្បី​រលាស់ខ្លួន​នេះ​ ​ចេញ​ចាកលោក​បាន​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​ការ​រលាស់ខ្លួន​ចេញ​ ​មាននៅ​ក្នុង​លោក​ ​ទើប​ពួក​សត្វ​រលាស់ខ្លួន​ ​ចេញ​ចាកលោក​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មិនទាន់​ដឹង​ច្បាស់​ ​តាមពិត​នូវ​អានិសង្ស​ថា​ជា​អានិសង្ស​ផង​ ​នូវ​ទោស​ថា​ជា​ទោស​ផង​ ​នូវ​ការ​រលាស់ខ្លួន​ ​ចេញ​ចាកលោក​ថា​ ​ជា​ការ​រលាស់ខ្លួន​ចេញ​ផង​ ​ដរាបណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​មិនទាន់​ប្រាស​ចេញ​ ​មិនទាន់​គេច​ចេញ​ ​មិនទាន់​រួចផុត​ស្រឡះ​ ​ចាកលោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ចាក​ពពួកសត្វ​ ​ព្រមទាំង​សមណ​ព្រហ្ម​ណ៍​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​មានចិត្ត​មិនទាន់​ប្រាសចាក​ព្រំដែន​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ពួក​សត្វ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ ​ថា​ជា​អានិសង្ស​ផង​ ​នូវ​ទោស​ ​ថា​ជា​ទោស​ផង​ ​នូវ​ការ​រលាស់ខ្លួន​ចេញ​ ​ចាកលោក​ថា​ ​ជា​ការ​រលាស់ខ្លួន​ចេញ​ផង​ ​ក្នុង​កាលណា
ថយ | ទំព័រទី ៣៩៤ | បន្ទាប់
ID: 636853228770421118
ទៅកាន់ទំព័រ៖