ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ទើប​ប្រាស​ចេញ​ ​គេច​ចេញ​ ​រួចផុត​ស្រឡះ​ចាកលោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ចាក​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​មានចិត្ត​ប្រាសចាក​ព្រំដែន​ ​ក្នុង​កាលនោះ​។​
 [​១០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ ​ថា​ជា​អានិសង្ស​ផង​ ​នូវ​ទោស​ ​ថា​ជា​ទោស​ផង​ ​នូវ​ការ​រលាស់ខ្លួន​ ​ចេញ​ចាកលោក​ ​ថា​ជា​ការ​រលាស់ខ្លួន​ចេញ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​តថាគត​ ​មិន​សន្មត​ថា​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ ​មិន​សន្មត​ថា​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ទេ​ ​ដ្បិតថា​ ​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ប្រយោជន៍​ ​ជា​របស់​សមណៈ​ផង​ ​នូវ​ប្រយោជន៍​ ​ជា​របស់​ព្រាហ្មណ៍​ផង​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ពួក​សមណៈ​ ​ឬ​ ​ព្រាហ្មណ៍​ណាមួយ​ ​ដឹង​ច្បាស់​ ​តាមពិត​ ​នូវ​អានិសង្ស​ ​ថា​ជា​អានិសង្ស​ផង​ ​នូវ​ទោស​ថា​ជា​ទោស​ផង​ ​នូវ​ការ​រលាស់ខ្លួន​ ​ចេញ​ចាកលោក​ ​ថា​ជា​ការ​រលាស់ខ្លួន​ចេញ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ ​ព្រាហ្មណ៍​ទាំងនោះ​ ​តថាគត​ ​សន្មត​ថា​
ថយ | ទំព័រទី ៣៩៥ | បន្ទាប់
ID: 636853229070668292
ទៅកាន់ទំព័រ៖