ព្រះត្រៃបិដក ភាគ ៤១
ជាសមណៈ ក្នុងពួកសមណៈ សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ ដ្បិតថា អ្នកដ៏មានអាយុទាំងនោះ ធ្វើឲ្យជាក់ច្បាស់ នូវប្រយោជន៍ ជារបស់សមណៈផង នូវប្រយោជន៍ ជារបស់ព្រាហ្មណ៍ផង ដោយប្រាជ្ញា ដ៏ឧត្ដមដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ។
[១០៩] ម្នាលភិក្ខុទាំងឡាយ ការច្រៀង ទុកដូចជាការយំ ក្នុងអរិយវិន័យ ម្នាលភិក្ខុទាំងឡាយ ការរាំ ទុកដូចជាការឆ្កួត ក្នុងអរិយវិន័យ ម្នាលភិក្ខុទាំងឡាយ ការសើចក្អាកក្អាយ បញ្ចេញធ្មេញ ឲ្យកន្លងហួសវេលា ទុកដូចជាល្បែងក្មេង ក្នុងអរិយវិន័យ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរបំបាក់ស្ពានក្នុងការច្រៀង ចូរបំបាក់ស្ពាន ក្នុងការរាំចេញ កាលអ្នកទាំងឡាយ មានសេចក្ដីរីករាយ ក្នុងហេតុ (ណាមួយ) គ្រាន់តែសំដែងអាការញញឹមប៉ុណ្ណោះ ល្មមហើយ។
[១១០] ម្នាលភិក្ខុទាំងឡាយ ការសេពចំពោះធម៌ ៣យ៉ាង មិនចេះឆ្អែតឆ្អន់ទេ។ ៣ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺសេពនូវការដេកលក់ មិនចេះឆ្អែត ១ ម្នាលភិក្ខុទាំងឡាយ ការសេពគ្រឿងផឹក គឺសុរា និងមេរ័យ មិនចេះឆ្អែត ១ ម្នាលភិក្ខុទាំងឡាយ ការសេពចំពោះការប្រកបដោយមេថុនធម្ម មិនចេះឆ្អែត ១។ ម្នាលភិក្ខុទាំងឡាយ ការសេពចំពោះធម៌ ៣ យ៉ាងនេះ មិនចេះឆ្អែតឡើយ។
ID: 636853229358514755
ទៅកាន់ទំព័រ៖