ព្រះត្រៃបិដក ភាគ ៤១
មរណៈ (របស់បុគ្គលនោះ) ក៏ល្អ កាលកិរិយាក៏ល្អ។ ម្នាលគហបតី ដូចជាផ្ទះមានកំពូល ដែលបុគ្គលប្រក់ជិតល្អហើយ កំពូលក៏រក្សាទុកបាន បង្កង់ក៏រក្សាទុកបាន ជញ្ជាំងក៏រក្សាទុកបាន កំពូលក៏មិនទទឹកជោក បង្កង់ក៏មិនទទឹកជោក ជញ្ជាំងក៏មិនទទឹកជោក កំពូលក៏មិនពុក បង្កង់ក៏មិនពុក ជញ្ជាំងក៏មិនពុក យ៉ាងណា ម្នាលគហបតី កាលបើចិត្តដែលបុគ្គលរក្សាហើយ។ បេ។ មរណៈ ក៏ល្អ កាលកិរិយាក៏ល្អ យ៉ាងនោះដែរ។
[១១២] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី កាលបើចិត្តព្យាបាទហើយ កាយកម្ម ក៏ព្យាបាទតាមដែរ វចីកម្ម ក៏ព្យាបាទតាមដែរ មនោកម្ម ក៏ព្យាបាទតាមដែរ។ កាលបុគ្គលនោះ មានកាយកម្ម ប្រកបដោយព្យាបាទ មានវចីកម្ម ប្រកបដោយព្យាបាទ មានមនោកម្ម ប្រកបដោយព្យាបាទហើយ មរណៈ (របស់បុគ្គលនោះ) ក៏មិនល្អទេ កាលកិរិយា ក៏មិនល្អទេ។ ម្នាលគហបតី ដូចជាផ្ទះមានកំពូល
ID: 636853230088526510
ទៅកាន់ទំព័រ៖