ព្រះត្រៃបិដក ភាគ ៤១

​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​ភិក្ខុ​នោះ​ក៏​ចូល​ទៅ​ដណ្ដឹង​ ​សាកសួរ​ពួក​ភិក្ខុ​ទាំងនោះ​ ​មួយដងមួយកាល​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​កិច្ច​នេះ​តើ​ដូចម្ដេច​ ​ប្រយោជន៍​នៃ​កិច្ច​នេះ​ ​តើ​ដូចម្ដេច​។​ ​ចំណែក​លោក​ដ៏​មាន​អាយុ​ទាំងនោះ​ ​ក៏​បើក​នូវ​សេចក្ដី​ ​ដ៏​កំបាំង​ផង​ ​ធ្វើឲ្យ​រាក់​ ​នូវ​សេចក្ដី​ដែល​ជ្រៅ​ផង​ ​បន្ទោបង់​ ​នូវ​សេចក្ដីសង្ស័យ​ ​ក្នុង​ធម៌​ ​ដែល​គួរ​សង្ស័យ​ ​ដ៏​ច្រើនប្រការ​ផង​ ​ដល់​ភិក្ខុ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​ភិក្ខុ​សម្បូណ៌​ដោយ​ទីពឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​ទាំង៣នេះឯង​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​គង់​ដល់​នូវ​សេចក្ដី​ចំរើន​ ​បរិបូណ៌​ ​ក្នុង​កុសលធម៌​ ​ទាំងឡាយ​។​ ​

​ចប់​ ​រថការ​វគ្គ​ ​ទី២​ ​។​
​ឧទ្ទាន​នៃ​រថការ​វគ្គ​នោះ​គឺ​


​សំដែង​អំពី​ភិក្ខុ​មាន​កេរ្ដិ៍​ឈ្មោះ​ ​១​ ​ហេតុ​ដែល​ស្ដេច​គប្បី​រលឹក​ ​១​ ​ភិក្ខុ​ ​១​ ​ស្ដេច​ចក្រពត្តិ​ ​១​ ​ព្រះ​បាទ​ប​ចេត​នៈ​ ​១​ ​ភិក្ខុ​ប្រតិបត្តិ​អបណ្ណកប្បដិបទា​ ​១​ ​អន្យ​តិរិ្ថយ​ថា​ ​ព្រះសម្ពុទ្ធ​ប្រព្រឹត្ត​ ​ដើម្បី​កើត​ក្នុង​ទេវលោក​ ​១​ ​អ្នកផ្សារ​ ​ប្រកបដោយ​ធម៌​ ​៣​ ​មាន២លើក​។​ ​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636853061188785997
ទៅកាន់ទំព័រ៖