ព្រះត្រៃបិដក ភាគ ៤១

​នៃ​ការ​កើតឡើង​នៃ​កម្ម​ ​១​ ​ទោសៈ​ ​ជាហេតុ​នៃ​ការ​កើតឡើង​នៃ​កម្ម​ ​១​ ​មោហៈ​ ​ជាហេតុ​នៃ​ការ​កើតឡើង​នៃ​កម្ម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ណា​ ​សម្រេច​មក​អំពី​លោភៈ​ ​កើតមក​អំពី​លោភៈ​ ​មាន​លោភៈ​ជាហេតុ​ ​មាន​លោភៈ​ជា​ដែន​កើត​ ​កម្ម​នោះ​ ​ជាអកុសល​ ​កម្ម​នោះ​ ​ប្រកបដោយ​ទោស​ ​កម្ម​នោះ​ ​មានទុក្ខ​ជា​វិបាក​ ​កម្ម​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើតឡើង​នៃ​កម្ម​ ​កម្ម​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រលត់​ទៅ​នៃ​កម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ណា​ ​សម្រេច​មក​អំពី​ទោសៈ​ ​កើតមក​អំពី​ទោសៈ​ ​មាន​ទោសៈ​ជាហេតុ​ ​មាន​ទោសៈ​ ​ជា​ដែន​កើត​ ​កម្ម​នោះ​ជាអកុសល​ ​កម្ម​នោះ​ប្រកបដោយ​ទោស​ ​កម្ម​នោះ​ ​មានទុក្ខ​ជា​វិបាក​ ​កម្ម​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើតឡើង​នៃ​កម្ម​ ​កម្ម​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រលត់​ទៅ​នៃ​កម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ណា​ ​សម្រេច​មក​អំពី​មោហៈ​ ​កើតមក​អំពី​មោហៈ​ ​មាន​មោហៈ​ជាហេតុ​ ​មាន​មោហៈ​ជា​ដែន​កើត​ ​កម្ម​នោះ​ ​ជាអកុសល​ ​កម្ម​នោះ​ ​ប្រកបដោយ​ទោស​ ​កម្ម​នោះ​ ​មានទុក្ខ​ជា​វិបាក​ ​កម្ម​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើតឡើង​នៃ​កម្ម​ ​កម្ម​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រលត់​ទៅ​នៃ​កម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ៣​ ​យ៉ាងនេះ​ឯង​ ​ដើម្បី​កើតឡើង​នៃ​កម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ៣យ៉ាងនេះ​ ​ដើម្បី​កើតឡើង​នៃ​កម្ម​។​ ​ហេតុ៣​ ​យ៉ាង​ ​ដូចម្ដេច​ខ្លះ​។​
ថយ | ទំព័រទី ៤០១ | បន្ទាប់
ID: 636853230490399496
ទៅកាន់ទំព័រ៖