ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មានចិត្ត​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​ព្រោះ​ប្រារព្ធ​នូវ​ធម៌​ ​ជាទី​តាំង​នៃ​ឆន្ទ​រាគ​ ​ជា​អនាគត​។​ ​កាល​បុគ្គល​នោះ​ ​មានចិត្ត​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​ព្រោះ​ប្រារព្ធ​នូវ​ធម៌​ ​ជាទី​តាំង​នៃ​ឆន្ទ​រាគ​ ​ជា​អនាគត​ ​សេចក្ដី​គាប់ចិត្ត​ ​ក៏​កើតឡើង​ ​បុគ្គល​នោះ​ ​លុះ​មាន​សេចក្ដី​គាប់ចិត្ត​ ​កើតឡើង​ហើយ​ ​តែង​ប្រកបដោយ​ធម៌​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ចិត្ត​ ​ដែល​ប្រកបដោយ​រាគៈ​ថា​ ​ជា​សញ្ញា​ជនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឈ្មោះថា​ ​សេចក្ដី​គាប់ចិត្ត​កើតឡើង​ ​ព្រោះ​ប្រារព្ធ​នូវ​ធម៌​ ​ជាទី​តាំង​នៃ​ឆន្ទ​រាគ​ ​ជា​អនាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្ដី​គាប់ចិត្ត​កើតឡើង​ ​ព្រោះ​ប្រារព្ធ​នូវ​ធម៌​ ​ជាទី​តាំង​នៃ​ឆន្ទ​រាគ​ ​ជា​បច្ចុប្បន្ន​ ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុគ្គល​ ​មានចិត្ត​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​ព្រោះ​ប្រារព្ធ​នូវ​ធម៌​ ​ជាទី​តាំង​នៃ​ឆន្ទ​រាគ​ ​ជា​បច្ចុប្បន្ន​។​ ​កាល​បុគ្គល​នោះ​ ​មានចិត្ត​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​ព្រោះ​ប្រារព្ធ​នូវ​ធម៌​ ​ជាទី​តាំង​នៃ​ឆន្ទ​រាគ​ ​ជា​បច្ចុប្បន្ន​ ​សេចក្ដី​គាប់ចិត្ត​ ​ក៏​កើតឡើង​ ​បុគ្គល​នោះ​ ​លុះ​មាន​សេចក្ដី​គាប់ចិត្ត​ ​កើតឡើង​ហើយ​ ​តែង​ប្រកបដោយ​ធម៌​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ចិត្ត​ ​ដែល​ប្រកបដោយ​រាគៈ​ថា​ ​ជា​សញ្ញោជនៈ​។​ ​
ថយ | ទំព័រទី ៤០៤ | បន្ទាប់
ID: 636853231142946819
ទៅកាន់ទំព័រ៖