ព្រះត្រៃបិដក ភាគ ៤១

​អាបាយិក​វគ្គ​


 [​១១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៣​ ​ពួក​នេះ​ ​តែង​ទៅកាន់​អបាយ​ ​ទៅកាន់​នរក​ ​ព្រោះ​មិន​លះបង់​អំពើអាក្រក់​នេះ​។​ ​បុគ្គល​ ​៣​ ​ពួក​ ​ដូចម្ដេច​ខ្លះ​។​ ​គឺ​បុគ្គល​ណា​ ​មិនមែន​ជា​ព្រហ្មចារ្យ​ ​តែ​ប្ដេជ្ញា​ថា​ ​ខ្លួន​ជា​ព្រហ្មចារ្យ​ ​១​ ​បុគ្គល​ណា​ ​ចោទ​បុគ្គល​ជា​ព្រហ្មចារ្យ​ ​បរិសុទ្ធ​ ​ជា​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដ៏​បរិសុទ្ធ​ ​ដោយ​អព្រហ្មចរិយ​ធម៌​ ​មិន​មាន​មូល​ ​១​ ​បុគ្គល​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ទោស​ក្នុង​កាម​ទាំងឡាយ​ ​មិន​មាន​ ​បុគ្គល​នោះ​ ​ក៏​ដល់​នូវ​សេចក្ដីស្រេកឃ្លាន​ ​ក្នុង​កាម​ទាំងឡាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង៣​ ​ពួក​នេះ​ ​តែង​ទៅកាន់​អបាយ​ ​ទៅកាន់​នរក​ ​ព្រោះ​មិន​លះបង់​អំពើអាក្រក់​នេះ​។​
 [​១១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​កើត​ប្រាកដ​ ​នៃ​បុគ្គល៣​ ​ពួក​ ​រកបាន​ដោយ​ក្រ​ក្នុង​លោក​។​ ​បុគ្គល៣​ ​ពួក​ ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​កើត​ប្រាកដ​ ​នៃ​ព្រះ​តថាគត​ ​អរហន្ត​សម្មា​សម្ពុទ​ ​រកបាន​ដោយ​ក្រ​ក្នុង​លោក​ ​១​ ​បុគ្គល​អ្នក​សំដែង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ ​រកបាន​ដោយ​ក្រ​ក្នុង​លោក​ ​១​ ​បុគ្គល​ជា​កតញ្ញូ​កតវេទី​ ​រកបាន​ដោយ​ក្រ​ក្នុង​លោក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើត​ប្រាកដ​នៃ​បុគ្គល៣​ ​ពួក​នេះ​ ​រកបាន​ដោយ​ក្រ​ក្នុង​លោក​។​
ថយ | ទំព័រទី ៤០៨ | បន្ទាប់
ID: 636853232119652683
ទៅកាន់ទំព័រ៖