ព្រះត្រៃបិដក ភាគ ៤១

 [​១១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៣​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល៣ពួក​ ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ​ ​ព្រោះ​កន្លង​បង់​ ​នូវ​រូបសញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​រលត់​ ​នូវ​បដិឃ​សញ្ញា​ ​ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​។​ ​បុគ្គល​នោះ​ ​ត្រេកអរ​នឹង​ឈាន​នោះ​ ​ប្រាថ្នា​នូវ​ឈាន​នោះ​ ​ដល់​នូវ​សេចក្ដីត្រេកអរ​នឹង​ឈាន​នោះ​ ​ស្ថិតនៅ​ក្នុង​ឈាន​នោះ​ ​សម្រាក​ក្នុង​ឈាន​នោះ​ ​សម្រេចសម្រាន្ត​នៅ​ដោយ​ច្រើន​ ​ក្នុង​ឈាន​នោះ​ ​មិន​សាបសូន្យ​ ​(​ចាក​ឈាន​នោះ​)​ ​កាល​ធ្វើ​មរណកាល​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​កើត​ក្នុង​ជាន់​អាកាសានញ្ចាយតនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រមាណ​អាយុ​ ​របស់​ពួក​ទេវតា​ ​ដែល​កើត​ក្នុង​ជាន់​អាកាសានញ្ចាយតនៈ​ ​កំណត់​ពីរ​ហ្មឺន​កប្ប​ ​(​២០០០០កប្ប​)​។​ ​បុថុជ្ជន​ ​ដែល​ឋិតនៅ​ក្នុង​ភព​នោះ​ ​ដរាបដល់​អស់អាយុ​ ​គឺ​កំណត់​អស់អាយុ​ទាំងអស់​ ​ដែល​ជា​ប្រមាណ​អាយុ​ ​នៃ​ទេវតា​ទាំងនោះ​ ​ហើយក៏​ទៅ​កើត​ក្នុង​នរក​ខ្លះ​ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ខ្លះ​ ​ទៅ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ខ្លះ​។​ ​ចំណែកខាង​សាវក​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដែល​ឋិតនៅ​ក្នុង​ភព​នោះ​ ​ដរាបដល់​អស់អាយុ​ ​គឺថា​ ​កំណត់​អស់អាយុ​
ថយ | ទំព័រទី ៤១០ | បន្ទាប់
ID: 636853232521125646
ទៅកាន់ទំព័រ៖