ព្រះត្រៃបិដក ភាគ ៤១

​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ខ្លះ​ ​ទៅ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ខ្លះ​។​ ​ចំណែក​សាវក​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឋិតនៅ​ក្នុង​ភព​នោះ​ ​ដរាបដល់​អស់អាយុ​ ​គឺ​កំណត់​អស់អាយុ​ទាំងអស់​ ​ដែល​ជា​ប្រមាណ​អាយុ​ ​នៃ​ពួក​ទេវតា​ទាំងនោះ​ ​ហើយក៏​បរិនិព្វាន​ ​ក្នុង​ភព​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​សេចក្ដី​ប្លែក​ ​នេះ​ជា​សេចក្ដីអធិប្បាយ​ ​នេះ​ជា​អំ​ពើ​ផ្សេង​ៗ​ ​គ្នា​ ​នៃ​អរិយ​សាវក​ ​អ្នកចេះដឹង​ ​និង​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​កាលបើ​គតិ​ភព​ ​និង​ឧប​បត្តិ​ភព​មាននៅ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​កន្លង​បង់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​អ្វី​តិចតួច​មិន​មាន​ដូច្នេះ​។​ ​បុគ្គល​នោះ​ ​ត្រេកអរ​នឹង​ឈាន​នោះ​ ​ប្រាថ្នា​ឈាន​នោះ​ ​ដល់​នូវ​សេចក្ដីត្រេកអរ​ ​ដោយ​ឈាន​នោះ​ ​ឋិតនៅ​ក្នុង​ឈាន​នោះ​ ​សម្រាក​នៅក្នុង​ឈាន​នោះ​ ​សម្រេចសម្រាន្ត​នៅ​ដោយ​ច្រើន​ ​ក្នុង​ឈាន​នោះ​ ​មិន​សាបសូន្យ​ ​(​ចាក​ឈាន​នោះ​)​ ​កាល​ធ្វើ​មរណកាល​ទៅ​ ​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​កើត​ក្នុង​ជាន់​អា​កិ​ញ្ចញ្ញា​យតនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រមាណ​អាយុ​នៃ​ពួក​ទេវតា​ ​ដែល​កើត​ក្នុង​ជាន់​អា​កិ​ញ្ចញ្ញា​យតនៈ​ ​កំណត់​ប្រាំមួយ​ហ្មឺន​កប្ប​ ​(​៦០០០០កប្ប​)​។​
ថយ | ទំព័រទី ៤១២ | បន្ទាប់
ID: 636853233067306886
ទៅកាន់ទំព័រ៖