ព្រះត្រៃបិដក ភាគ ៤១

​ពោល​ពាក្យ​ឥតប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សីលវិបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះចិត្ត​វិបត្តិ​ ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ច្រើន​ដោយ​អភិជ្ឈា​ ​មានចិត្ត​ព្យាបាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ចិត្ត​វិបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទិដ្ឋិ​វិបត្តិ​ ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​មិច្ឆាទិដ្ឋិ​ ​មាន​សេ​ចក្ដីយល​វិបរិត​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មិន​មានផល​ ​ការ​បូជា​ធំ​ ​មិន​មានផល​ ​ការ​បូជា​តូច​ ​មិន​មានផល​ ​ផលវិបាក​នៃ​កម្ម​ ​ដែល​បុគ្គល​ធ្វើល្អ​ ​និង​អាក្រក់​មិន​មាន​ ​លោក​នេះ​មិន​មាន​ ​លោកខាងមុខ​មិន​មាន​ ​មាតា​មិន​មាន​ ​បិតា​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ពួក​សមណព្រាហ្មណ៍​ជា​អ្នក​ព្រមព្រៀង​គ្នា​ ​ប្រតិបត្តិ​ប្រពៃ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្ដម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាស​ក្នុង​លោក​ ​ក៏​មិន​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទិដ្ឋិ​វិបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​សីលវិបត្តិ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​ចិត្ត​វិបត្តិ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​ទិដ្ឋិ​វិបត្តិ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៤១៤ | បន្ទាប់
ID: 636853233450948829
ទៅកាន់ទំព័រ៖