ព្រះត្រៃបិដក ភាគ ៤១
លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ក៏មាន។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ មាន៣ យ៉ាងប៉ុណ្ណេះ។ ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន៣យ៉ាង។ សម្បទា ៣ យ៉ាង ដូចម្ដេចខ្លះ។ គឺ សីលសម្បទា ១ ចិត្តសម្បទា ១ ទិដិ្ឋសម្បទា ១។ ម្នាលភិក្ខុទាំងឡាយ ចុះសីលសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន រៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ជប្បលាបៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សីលសម្បទា។ ម្នាលភិក្ខុទាំងឡាយ ចុះចិត្តសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ មិនច្រើនដោយអភិជ្ឈា មានចិត្តមិនព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តសម្បទា។ ម្នាលភិក្ខុទាំងឡាយ ចុះទិដ្ឋិសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសម្មាទិដ្ឋិ មានសេចក្ដីយល់មិនវិបរិតថា
ID: 636853233623308688
ទៅកាន់ទំព័រ៖