ព្រះត្រៃបិដក ភាគ ៤១
ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាកនៃកម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មាន លោកនេះក៏មានលោកខាងមុខក៏មាន មាតាមាន បិតាមាន ពួកសត្វជាឱបបាតិកៈមាន ពួកសមណព្រាហ្មណ៍ ជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិប្រពៃ ធ្វើឲ្យជាក់ច្បាស់ នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញដ៏ឧត្ដម ដោយខ្លួនឯង ហើយប្រកាសក្នុងលោកក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិសម្បទា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែសីលសម្បទា បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺសុគតិ និងស្ថានសួគ៌ ក៏មាន ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែចិត្តសម្បទា បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺសុគតិ និងស្ថានសួគ៌ក៏មាន ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែទិដ្ឋិសម្បទា បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺសុគតិ និងស្ថានសួគ៌ក៏មាន។ ម្នាលភិក្ខុទាំងឡាយ សម្បទា មាន ៣ យ៉ាងប៉ុណ្ណេះ។
ID: 636853233851301728
ទៅកាន់ទំព័រ៖