ព្រះត្រៃបិដក ភាគ ៤១

 [​១២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​នេះ​ ​មាន៣យ៉ាង​។​ ​វិបត្តិ​ ​៣យ៉ាងដូចម្ដេច​ខ្លះ​។​ ​គឺ​ ​សីលវិបត្តិ​ ​១​ ​ចិត្ត​វិបត្តិ​ ​១​ ​ទិដ្ឋិ​វិបត្តិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សីលវិបត្តិ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​។​ ​បេ​។​ ​ពោល​ពាក្យ​ឥតប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សីលវិបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះចិត្ត​វិបត្តិ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ច្រើន​ដោយ​អភិជ្ឈា​ ​មានចិត្ត​ប្រកបដោយ​ព្យាបាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ចិត្ត​វិបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទិដ្ឋិ​វិបត្តិ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​មិច្ឆាទិដ្ឋិ​ ​មាន​សេចក្ដីយល់​វិបរិត​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មិន​មានផល​ ​ការ​បូជា​ធំ​ ​មិន​មានផល​។​ ​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាស​ក្នុង​លោក​ ​ក៏​មិន​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទដ្ឋិ​វិបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​សីលវិបត្តិ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ក៏​មាន​ ​
ថយ | ទំព័រទី ៤១៧ | បន្ទាប់
ID: 636853234023471576
ទៅកាន់ទំព័រ៖