ព្រះត្រៃបិដក ភាគ ៤១
ព្រោះហេតុតែចិត្តវិបត្តិ... ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែទិដ្ឋិវិបត្តិ បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចកូនបាសកា មានជ្រុង ៦ ដែលបុគ្គលបោះទៅលើ (ធ្លាក់ចុះមក) តាំងនៅដោយជ្រុងណា ៗ រមែងឋិតនៅនឹង (ដោយជ្រុងនោះៗ) ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែសីលវិបត្តិ បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ក៏មាន ព្រោះហេតុតែចិត្តវិបត្តិ ក៏មាន... ព្រោះហេតុតែទិដ្ឋិវិបត្តិ បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ក៏មាន យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ មាន៣ យ៉ាងប៉ុណ្ណេះ។ ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន ៣យ៉ាង។ សម្បទា ៣យ៉ាងដូចម្ដេចខ្លះ។ គឺ សីលសម្បទា ១ ចិត្តសម្បទា ១ ទិដ្ឋិសម្បទា ១។ ម្នាលភិក្ខុទាំង ឡាយ ចុះសីលសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ វៀរចាកបាណាតិបាត។ បេ។ វៀរចាកសម្ផប្បលាបៈ។ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា សីលសម្បទា។ ម្នាលភិក្ខុទាំងឡាយ ចុះចិត្តសម្បទា តើដូចម្ដេច។
ID: 636853234218452728
ទៅកាន់ទំព័រ៖