ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ មិនច្រើនដោយអភិជ្ឈា មានចិត្តមិនព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តសម្បទា។ ម្នាលភិក្ខុទាំងឡាយ ចុះទិដ្ឋិសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសម្មាទិដ្ឋិ មានសេចក្ដីយល់ មិនវិបរិតថា ទានដែលបុគ្គលឲ្យ មានផល ការបូជាធំ មានផល។ បេ។ ពួកសមណព្រាហ្មណ៍ ដែលធ្វើឲ្យជាក់ច្បាស់ នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ហើយប្រកាសក្នុងលោក ក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិសម្បទា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែសីលសម្បទា បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺសុគតិ និងស្ថានសួគ៌ ក៏មាន ព្រោះហេតុតែចិត្តសម្បទា... ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែទិដ្ឋិសម្បទា បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺសុគតិ និងស្ថានសួគ៌ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចកូនបាសកា មានជ្រុង ៦ ដែលបុគ្គលបោះទៅលើ (ធ្លាក់ចុះមក) តាំងនៅដោយជ្រុងណាៗ រមែងឋិតនៅនឹង (ដោយជ្រុងនោះៗ)
ID: 636853234432354962
ទៅកាន់ទំព័រ៖