ព្រះត្រៃបិដក ភាគ ៤១

​ពួក​សមណ​ព្រហ្ម​ណ៍​ ​ដែល​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាស​ក្នុង​លោក​នេះ​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទិដ្ឋិ​សម្បទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្បទា​ ​មាន​ ​៣​ ​យ៉ាង​ប៉ុណ្ណេះ​។​
 [​១២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ស្អាត​នេះ​ ​មាន៣​ ​យ៉ាង​។​ ​ការ​ស្អាត៣យ៉ាង​ ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ ​ស្អាត​កាយ​ ​១​ ​ស្អាត​វាចា​ ​១​ ​ស្អាត​ចិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការ​ស្អាត​កាយ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរចាក​ការ​សម្លាប់សត្វ​ ​វៀរចាក​ការ​លួច​ទ្រព្យ​គេ​ ​វៀរចាក​ការប្រព្រឹត្ត​ខុស​ក្នុង​កាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ការ​ស្អាត​កាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការ​ស្អាត​វាចា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​វៀរចាក​ការ​ពោល​ពាក្យ​កុហក​ ​វៀរចាក​ការ​ពោល​ពាក្យ​ញុះញង់​ ​វៀរចាក​ការ​ពោល​ពាក្យ​អាក្រក់​ ​វៀរចាក​ការ​ពោល​ពាក្យ​ឥតប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ការ​ស្អាត​វាចា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការ​ស្អាត​ចិត្ត​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ៤២២ | បន្ទាប់
ID: 636853248131078485
ទៅកាន់ទំព័រ៖