ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ច្រើន​ ​ដោ​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ការ​ស្អាត​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ស្អាត​ ​មាន៣យ៉ាង​ប៉ុណ្ណេះ​។​
 [​១២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ស្អាត​នេះ​ ​មាន៣​ ​យ៉ាង​។​ ​ការ​ស្អាត​ ​មាន៣​ ​យ៉ាង​ ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ ​ការ​ស្អាត​កាយ​ ​១​ ​ស្អាត​វាចា​ ​១​ ​ស្អាត​ចិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការ​ស្អាត​កាយ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​វៀរចាក​ការ​សម្លាប់សត្វ​ ​វៀរចាក​ការ​លួច​ទ្រព្យ​គេ​ ​វៀរចាក​កិ​រិយា​ប្រពឹ​ត្ត​មិន​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហោ​ថា​ ​ការ​ស្អាត​កាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការ​ស្អាត​វាចា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​វៀរចាក​ការ​ពោល​ពាក្យ​កុហក​ ​រៀ​រ​ចាក​ការ​ពោល​ពាក្យ​ញុះញង់​ ​វៀរចាក​ការ​ពោល​ពាក្យ​អាក្រក់​ ​វៀរចាក​ការ​ពោល​ពាក្យ​ឥតប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ការ​ស្អាត​វាចា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការ​ស្អាត​ចិត្ត​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទោះ​កាមច្ឆន្ទៈ​ ​មាននៅ​ក្នុង​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​កាមច្ឆន្ទៈ​ ​មាននៅ​ក្នុង​ខ្លួន​អាត្មាអញ​ ​
ថយ | ទំព័រទី ៤២៣ | បន្ទាប់
ID: 636853248381152788
ទៅកាន់ទំព័រ៖