ព្រះត្រៃបិដក ភាគ ៤១
ទោះកាមច្ឆន្ទៈ មិនមាននៅក្នុងខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មិនមាននៅក្នុងខ្លួនអាត្មាអញ។ មួយទៀត កិរិយាកើតឡើងនៃកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះផង ការលះបង់នូវកាមច្ឆន្ទៈដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះផង កិរិយាមិនកើតតទៅទៀត នៃកាមច្ឆន្ទៈ ដែលលះបង់បានហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះផង។ ទោះព្យាបាទ មាននៅក្នុងខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ មាននៅក្នុងខ្លួនអាត្មាអញ ទោះព្យាបាទ មិនមាននៅក្នុងខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ មិនមាននៅក្នុងខ្លួនអាត្មាអញ។ មួយទៀត កិរិយាកើតឡើងនៃព្យាបាទ ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការលះបង់ព្យាបាទ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង កិរិយាមិនកើតតទៅទៀត នៃព្យាបាទ ដែលលះបង់ហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះផង។ ទោះថីនមិទ្ធៈ មាននៅក្នុងខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈ មាននៅក្នុងខ្លួនអាត្មាអញ ទោះថីនមិទ្ធៈ មិនមាននៅក្នុងខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈ មិនមាននៅក្នុងខ្លួនអាត្មាអញ។
ID: 636853248587564594
ទៅកាន់ទំព័រ៖