ព្រះត្រៃបិដក ភាគ ៤១

​ភាពជា​អ្នកប្រាជ្ញ​ផ្លូវចិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភាពជា​អ្នកប្រាជ្ញ​ផ្លូវកាយ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​វៀរចាក​ការ​សម្លាប់សត្វ​ ​វៀរចាក​ការ​លួច​ទ្រព្យ​គេ​ ​វៀរចាក​ការប្រព្រឹត្តិ​មិន​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភាពជា​អ្នកប្រាជ្ញ​ផ្លូវកាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភាពជា​អ្នកប្រាជ្ញ​ផ្លូវ​វាចា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​វៀរចាក​ការ​ពោល​ពាក្យ​កុហក​ ​វៀរចាក​ការ​ពោល​ពាក្យ​ញុះញង់​ ​វៀរចាក​ការ​ពោល​ពាក្យ​អាក្រក់​ ​វៀរចាក​ ​ការ​ពោល​ពាក្យ​ឥតប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភាពជា​អ្នកប្រាជ្ញ​ផ្លូវ​វាចា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភាពជា​អ្នកប្រាជ្ញ​ផ្លូវចិត្ត​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិ​មុ​ត្ដិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភាពជា​អ្នកប្រាជ្ញ​ផ្លូវចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភាពជា​អ្នកប្រាជ្ញ​ ​មាន៣​ ​យ៉ាង​ប៉ុណ្ណេះ​។​
ថយ | ទំព័រទី ៤២៧ | បន្ទាប់
ID: 636853249380329938
ទៅកាន់ទំព័រ៖