ព្រះត្រៃបិដក ភាគ ៤១

​គហបតី​ ​ឬ​គហបតិ​បុត្រ​នេះ​ ​និមន្ត​អញ​ឲ្យ​ឆាន់​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ផ្ចិតផ្ចង់​ ​ដោយដៃ​ខ្លួនឯង​។​ ​ភិក្ខុ​នោះ​ ​ក៏​គិត​យ៉ាងនេះ​ទៀត​ថា​ ​ធ្វើ​ម្ដេច​ហ្ន៎​ ​នឹង​បាន​គហបតី​ ​ឬ​គហបតិ​បុត្រ​នេះ​ ​និមន្ត​អញ​ ​ឲ្យ​ឆាន់​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ផ្ចិតផ្ចង់​ ​មាន​ទំនង​យ៉ាងនេះ​ ​ដោយដៃ​ខ្លួនឯង​ ​តទៅទៀត​អេះ​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ផ្ដេកផ្ដួល​ ​ជ្រុលជ្រប់​ ​ល្មោភ​ ​ជា​អ្នក​មិនឃើញ​ទោស​ ​មិន​មាន​បញ្ញា​ជា​គ្រឿងរ​លាស់​ខ្លួន​ចេញ​ ​បរិភោគ​នូវ​បិណ្ឌបាត​នោះ​។​ ​ភិក្ខុ​នោះ​ ​រមែង​ត្រិះរិះ​ ​នូវ​កាម​វិតក្កៈ​ផង​ ​ត្រិះរិះ​នូវ​ព្យាបាទ​វិតក្កៈ​ផង​ ​ត្រិះរិះ​នូវ​វិហឹសា​វិតក្កៈ​ផង​ ​ក្នុង​បិណ្ឌបាត​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាន​ដែល​ទាយក​ឲ្យហើយ​ ​ដល់​ភិក្ខុ​មាន​សភាព​យ៉ាងនេះ​ ​តថាគត​មិន​ហៅថា​ ​ជា​ទាន​មានផល​ច្រើន​ទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ភិក្ខុ​មាន​សេចក្ដីប្រមាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​នៅ​អាស្រ័យ​នឹង​ស្រុក​ ​ឬ​និគម​ណាមួយ​។​ ​ឯ​គហបតិ​ ​ឬ​គហបតិ​បុត្រ​ ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​និមន្ត​ដោយ​ភត្ត​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​
ថយ | ទំព័រទី ៤៣០ | បន្ទាប់
ID: 636853250153464158
ទៅកាន់ទំព័រ៖