ព្រះត្រៃបិដក ភាគ ៤១

​ភិក្ខុ​នោះ​ ​រមែង​ត្រិះរិះ​ ​នូវ​នេ​ក្ខម្ម​វិតក្កៈ​ផង​ ​ត្រិះរិះ​នូវ​អព្យាបាទ​វិតក្កៈ​ផង​ ​ត្រិះរិះ​នូវ​អវិហឹសា​វិតក្កៈ​ផង​ ​ក្នុង​បិណ្ឌបាត​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាន​ដែល​ទាយក​ឲ្យហើយ​ ​ដល់​ភិក្ខុ​មាន​សភាព​យ៉ាងនេះ​ ​ទើប​តថាគត​ហៅថា​ ​ជា​ ​ទាន​មានផល​ច្រើន​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ភិក្ខុ​មិន​មាន​សេចក្ដីប្រមាទ​។​
 [​១២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទិស​ណា​ ​ភិក្ខុ​ទាំងឡាយ​បង្កហេតុ​ ​បង្កជម្លោះ​ ​ទាស់ទែងគ្នា​ ​ចាក់ដោត​គ្នា​ ​ទៅវិញទៅមក​ ​ដោយ​លំពែង​គឺ​មាត់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទិស​នោះ​ ​មិនជា​ទី​សប្បាយ​ដល់​តថាគត​ ​ដើម្បី​ធ្វើ​ទុក​ក្នុងចិត្ត​ ​មិនបាច់​និយាយ​ ​ដល់​ការ​ដើរទៅ​ឡើយ​ ​តថាគត​ចូលចិត្ត​ក្នុង​ការណ៍​នោះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​នោះ​ ​បាន​លះបង់​ ​នូវ​ធម៌៣យ៉ាង​ ​បាន​ធ្វើ​រឿយ​ៗ​ ​នូវ​ធម៌៣យ៉ាង​ ​ដោយពិត​ប្រាកដ​។​ ​ចុះ​ភិក្ខុ​ទាំងនោះ​ ​លះបង់​នូវ​ធម៌​ ​៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។
ថយ | ទំព័រទី ៤៣២ | បន្ទាប់
ID: 636853250583098732
ទៅកាន់ទំព័រ៖